ម៉ូដែលពិសេស Ford Explorer Timberline ជើងខ្លាំងលើផ្លូវ Off-Road បង្ហាញខ្លួននៅប្រទេសចិន

[បរទេស] ក្រុមហ៊ុន Ford បានពង្រីកត្រកូល Explorer នៅក្នុងប្រទេសចិនជាមួយនឹងការបន្ថែមនៅម៉ូដែលពិសេស Ford Explorer Kunlun Peak Edition ដែលផ្តោតលើការបើកបរលើផ្លូវពិបាកៗ ជាពិសេស Off-Road ដែលមានមូលដ្ឋានលើរថយន្ត Timberline របស់សហរដ្ឋអាមេរិក ហើយ​នឹង​មាន​លក់​នៅប្រទេសចិន​ចាប់​ពី​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០២៣ ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តរបស់ប្រទេសចិននេះ សម្រាប់ផ្នែកខាងក្រៅត្រូវបានតុបតែងជាមួយពណ៌ទឹកក្រូច លាយពណ៌ខ្មៅ និងពណ៌ប្រាក់ ដោយផ្នែកខាងមុខត្រូវបានរចនាឡើងវិញដែលមានប៉ាណាដែលភ្ជាប់ទៅនឹងកាង និងបានបន្ថែមសំណុំចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង, បន្ទះដែកការពារផ្នែកខាងក្រោមធ្វើពីអាលុយមីញ៉ូម ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ផ្នែកខាងក្រោយមានចង្កៀង LED ស្រដៀងគ្នាទៅនឹងរថយន្ត Ford Everest ២០២៣ និងឡូហ្គោអក្សរ Timberline ផងដែរ  ។

ចំពោះនៅខាងផ្នេកក្នុងវិញ អាចកំណត់ជា ៦ កៅអី និង ៧ កៅអី ដោយកៅអីស្រោបដោយស្បែកជាមួយឡូហ្គោ Timberline មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ២៧ អ៉ីញ ដែលមានលក្ខណៈបែប unique សម្រាប់ម៉ូដែលពិសេសរបស់ចិន ។ លក្ខណះពិសេសផ្សេងទៀតរួមមាន ឧបករណ៍បំពងសំឡេងម៉ាក B&O ១៤ ចំនុច និងកុងទ័របង្ហាញលើកញ្ចក់ជាដើម ។ លើសពីនេះ ក៏បានមកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិត ២ ផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost ជំនួយដោយ Turbocharged អាចផលិតកម្លាំងបាន ២៧២ សេស និងកម្លាំងរមួល ៤២៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ២ all-wheel drive ជាមួយប្រព័ន្ធចាក់សោរប៉ុងផងដែរ ។

គួរឲ្យដឹងថា ក្រុមហ៊ុន Ford មិនទាន់បានប្រកាសពីតម្លៃសម្រាប់ Kunlun Peak Edition នៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹងថាទំនងជាមានតម្លៃថ្លៃជាងម៉ូដែល Explorer ផ្សេងទៀតដែលមានតម្លៃចន្លោះពី ៤៣ ៩៣៣ ដុល្លារ ដល់ ៥៣ ៨៥៩ ដុល្លារនៅក្នុងប្រទេសចិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម