លេចលឺថា Ford Ranger នឹងទទួលបានម៉ាស៊ីនកូនកាត់ “Plug-in Hybrid” នៅឆ្នាំក្រោយ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះក្រុមហ៊ុន Ford បានប្រកាសចេញនូវរថយន្ត Ford Ranger ជំនាន់ថ្មី សម្រាប់ទីផ្សារសហរដ្ឋអា​មេរិក ហើយក៏មានព័ត៌មានលេចលឺថារថយន្តនេះគ្រោង​នឹង​ទទួល​​​​បាន​នៅជម្រើស​​កូនកាត់ Plug-in Hybrid នៅ​​ក្នុងរយៈពេល ១២​ខែ​ខាង​មុខ​នេះ​ នេះបើយោងតាម Australia’s Drive ហើយក៏​បាន​អះអាង​ថា​​ជាផែនការ “សម្ងាត់បំផុត” របស់ក្រុមហ៊ុន Ford ក្នុងការផលិតរថយន្ត Ranger អគ្គិសនី។

ជាក់ស្តែងព័ត៌មានដែលស្រង់ចេញពី Drive បាននិយាយថាសម្រាប់កំណែ​លើរថយន្តភីកអាប់​អគ្គិសនី​ធុន​មធ្យម​នេះ នឹងមកដល់ក្នុងប្រទេសអូស្ត្រាលី​និងសហរដ្ឋអាមេរិក​នៅក្នុង​ឆ្នាំ ​២០២៤​នេះ ហើយ​មក​ជាមួយ​ម៉ាស៊ីន​សាំង​ជា​​ប្រភេទ EcoBoost មានចំណុះ ២,៣លីត្រ ព្រមទាំង​ប្រើ​ប្រាស់ម៉ូទ័រអគ្គីសនី​មួយឬ ពីរ។ ប៉ុន្តែក្រុមហ៊ុន Ford មិនទាន់បានបញ្ជាក់​អំពី​ព័ត៌មាននេះឲ្យ​​លម្អិតនៅឡើងទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តួយ៉ាងសម្រាប់ ទិន្នផលថាមពលម៉ាស៊ីនសរុប ហើយរយៈពេលក្នុងការបើកបររថយន្តអគ្គសនីនេះក៏​មិន​​ទាន់​លេច​ឮ​នៅ​ឡើយ​ទេ។ ប៉ុន្តែសម្រាប់ម៉ាស៊ីនស្តង់ដារប្រើ​ប្រាស់​​ម៉ា​ស៊ីន ៤ស៊ីឡាំង មានចំណុះ ២,៣​លីត្រ​ ជំនួយ​ដោយ​ប្រពន្ធ័ Turbochanged អាចផលិតកម្លាំងបាន ២៧០​សេះ​នឹងមាន​កម្លាំ​ង​​រមួល ​​៤២០​ញ៉ូតុនម៉ែត្រ នៅក្នុង​ទីផ្សា​រប្រទេស​អាមេរិក។​

បន្ថែមពីនេះ ព័ត៌មានចេញដោយ CarBuzz ពីមុនបាននិយាយថារថយន្ត Ford Ranger អគ្គិសនីនេះ ត្រូវបាន​គេរំពឹង​ថា​បង្កើនថាមពលដែលអាចផលិតកម្លាំងបាន ៣៦២សេះ និង​កម្លាំ​ងរមួល ៦៩១ញ៉ុតុន​ម៉ែត្រ​ហើយ​​តួលេខនេះមិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ។ម៉្យាងទៀតបើយើង​ត្រលប់ទៅមើលក្នុងខែមេសាឆ្នាំ២០២២វិញ លោកប្រធានវិស្វករសកលរបស់ក្រុមហ៊ុន Ford មាន​ឈ្មោះ Ian Foston បាននិយាយថា Ford មានលទ្ធភា​ព​ក្នុងការផ្តល់ជូនរថយន្ត Ford Ranger អគ្គិសនី។ លោកបានបន្តទៀត​ថាម៉ាក​យីហោ Blue Oval នឹង​ពិចារ​ណា​​ក្នុង​ការ​ផលិត​​រថយន្ត Hybrid និង Ranger​ អគ្គសនីឡើង បើសិនជាមាន​ការគាំទ្រ​ក្នុង​ទីផ្សារ​ច្រើន​៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម