ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ញាក់សាច់! ឡាន Lexus LC500 Inspiration Series ស៊េរីថ្មីមួយគ្រឿងដំបូងបង្អស់ លក់បានតម្លៃ២លានដុល្លារ

ញាក់សាច់! ឡាន Lexus LC500 Inspiration Series ស៊េរីថ្មីមួយគ្រឿងដំបូងបង្អស់ លក់បានតម្លៃ២លានដុល្លារ

រថយន្ត Lexus LC500 Convertible (បើកដំបូល) ប្រភេទ Inspiration Series ស៊េរីឆ្នាំ២០២១ មួយគ្រឿងដំបូងបង្អស់ ដែលមានលេខតួ VIN 100001 បានលក់ក្នុងតម្លៃរហូតដល់ទៅ ២លានដុល្លារឯណោះ។

រថយន្តស្ព័រនេះមានបំពាក់លក្ខណៈពិសេសជាច្រើន ដូចជា ចង្កៀងមុខ-ក្រោយ Liquid Platinum, យ៉ាន់ទំហំ ២១អ៊ីង, តួខ្លួនពណ៌ខៀវ (Structural Blue) និងមានឡូហ្គូ LC Inspiration Series Launch Exclusive 1 of 1 ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lexus LC500 Convertible Inspiration Series នេះបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧១សេះ ប្រើប្រអប់លេខអូតូ ១០វគ្គ។ រថយន្តនេះនឹងត្រូវផលិតមានកំណត់ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ។

គួរឲ្យដឹងថា រថយន្ត Lexus LC 500 ធម្មតាមានតម្លៃត្រឹមចាប់ពី ៩២ ៣០០ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម