[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Lexus RX 500h F-Sport Handing ប្រភេទកូនកាត់ hybrid ស៊េរីឆ្នាំ២០២៣ ជាមួយតម្លៃសរុប ១៣១ ៧៥៩ ដុល្លារសម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។
សម្រាប់តម្លៃ ១៣១ ៧៥៩ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖
- តម្លៃឡាន ៦៨ ៥០០ ដុល្លារ ($68,500)
- តម្លៃពន្ធនាំចូល ៥៤ ០១០ ដុល្លារ ($54,010)
- តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៩០០ ដុល្លារ ($900)
- តម្លៃឯកសារនៅខ្មែរ ៨៩៩ ដុល្លារ ($899)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ ដុល្លារ ($250)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៤ ៧៥០ ដុល្លារ ($4,750)
- តម្លៃសរុបទាំងអស់ ១៣១ ៧៥៩ ដុល្លារ ($131,759)
សម្រាប់រថយន្ត Lexus RX 500h F-Sport handing ស៊េរីឆ្នាំ២០២៣ នេះ រថយន្តដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ប្រភេទបើកបរប៉ុង២ AWD ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 090 288 687 ៕