Foton បញ្ចេញភីកអាប់ Foton Mars Series ប្រើ hybrid តម្លៃចាប់ពី ១ មុឺនដុល្លារឡើងទៅប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Foton របស់ប្រទេសចិន បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Foton Mars Series ប្រើប្រាស់ម៉ាស៊ីនកូនកាត់ hybrid មាន ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១៦ ៥៧៣ ដុល្លារ ដល់ ២១ ៤៥៦ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

ភីកអាប់នេះ មានប្រវែងតួខ្លួនសរុប ៥ ៧៩៧ ម.ម ទទឹង ២ ០០០ ម.ម កំពស់ ១ ៨៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៥០៥ ម.ម ។ បើនិយាយពីការរចនារបស់ FOTON ផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំជាប់សងខាងដោយសុំណំចង្កៀងប្រភេទ LED រាងជាអក្សរ L, កាងការពារមុខ រួមទាំងថាសកង់ និងទ្វារឃ្លុប្រើប្រាស់ពណ៌ខ្មៅ កន្លែងដាក់ឥវ៉ាន់លើដំបូល និងចង្កៀងក្រោយ LED ជាមួយឡូហ្គោ Foton ផុសទំហំធំ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន full-LCD និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ ប្រអប់លេខអេឡិចត្រូនិច និងដំបូលកញ្ចក់ Panoramic sunroof ជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ និង ២,៥ លីត្រ។ ខណៈដែលម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ turbo នឹងមកជាមួយប្រព័ន្ធកូនកាត់ 48V hybrid អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៦ វិនាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម