Toyota Land Cruiser Prado ស៊េរីថ្មីចុងក្រោយ ទទួលបានប្លុកម៉ាស៊ីនដូចទៅនឹង Toyota Fortuner

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Land Cruiser Prado ស៊េរីឆ្នាំ ២០២៤ ឬត្រូវបានគេស្គាល់ថា Toyota Land Cruiser 250 series ទទួលបានម៉ាស៊ីនថ្មីដូចទៅនឹងរថយន្ត Toyota Fortuner នឹងបើកទទួលការកក់ទុកនៅក្នុងខែតុលា ឆ្នាំ ២០២៣ សម្រាប់ទីផ្សារតំបន់អឺរ៉ុប។

ម៉ាស៊ីនដែលទទួលបាននេះ គឺម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ ប្រភេទ 1GD-FTV ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ Direct Shift ៨វគ្គ ។ លើសពីនេះ Toyota ក៏មានគម្រោងផ្តល់ជូនជាមួយនឹងប្រព័ន្ធកូនកាត់ Mild-hybrid 48V ភ្ជាប់ជាមួយនឹងប្លុកម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅអឺរ៉ុប និងអូស្ត្រាលីនៅឆ្នាំ ២០២៥។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង GA-F platform ផ្តល់នៅភាពរឹងមាំជាងមុនដល់ទៅ ៥០% និងទទួលបានប្រព័ន្ធដៃចង្កូតអេឡិចត្រូចនិចជាដំបូង រួមទាំងគាំទ្រមុខងាររបស់ប្រព័ន្ធ Lane Tracing Assist ដែលជាផ្នែកមួយនៃប្រព័ន្ធ Toyota Safety Sense។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានធ្វើឲ្យប្រសើរឡើងនៅបច្ចេកវិទ្យាទប់លំនឺង Stabilizer ដោយក្រុមហ៊ុនអះអាងថា នឹងផ្តល់នៅប្រសិទិ្ធភាពកាន់តែល្អក្នុងការបើកបរលើផ្លូវពិបាកៗ ឬ off-road ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម