ឡានអគ្គិសនី Ford Mustang Mach-E មិនទាន់ចេញលក់ផង មានគេកក់ជាង ៣ម៉ឺនគ្រឿងបាត់

Ford បានដាក់បង្ហាញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន មានឈ្មោះថា Mustang Mach-E ក្នុងកម្មវិធី 2019 LA Auto Show កាលពីជាង ២ខែមុន។

គិតរហូតមកទល់ពេលនេះ Ford ទទួលបានការកក់ពីអតិថិជនប្រមាណជា ៣២ ០០០នាក់មកហើយ សម្រាប់រថយន្ត SUV អគ្គិសនីខាងលើ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ Ford បានបង្ហាញឲ្យដឹងថា ខ្លួនមានបំណងផលិតរថយន្ត Mustang Mach-E ប្រមាណ ៥០ ០០០គ្រឿង នៅក្នុងឆ្នាំដំបូង ដូច្នេះមានន័យថា ប្រសិនបើ Ford ទទួលបានការកក់តែជាង ២ម៉ឺនគ្រឿងទៀត នោះ Mustang Mach-E នឹងត្រូវលក់អស់ ទាំងមិនទាន់ចេញលក់ជាផ្លូវការ។

ទោះជាយ៉ាងណា ការកក់មិនដូចការទិញផ្ទាល់ឡើយ ព្រោះវានៅតែអាចមានករណីអតិថិជនលុបចោលការកក់វិញ។ រថយន្ត Ford Mustang Mach-E មានតម្លៃចាប់ពី ៤៣ ៨៩៥ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ Base Model និងឡើងដល់ ៦០ ៥០០ដុល្លារ សម្រាប់ម៉ូដែល Mach-E GT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម