[ទីផ្សារបរទេស] ទីផ្សាររថយន្តប្រភេទ SUV ដែលជារថយន្តដែលត្រូវបានផលិតឡើងនៅលើមូលដ្ឋាននៃរថយន្តភីកអាប់ ដោយមានការពេញនិយមខ្លាំងដោយសារតែមានទំហំធំ និងកំពស់ខ្ពស់សម្រាប់បើកបរគ្រប់ស្ថានភាពផ្លូវ។ ខាងក្រោមនេះ ជារថយន្តប្រភេទ SUV ៧កៅអី ទាំង ៥ ដែលលក់ដាច់ជាងគេនៅក្នងខែសីហា ឆ្នាំ ២០២៣ ក្នុងប្រទេសថៃក្នុងចំនួនសរុប ៥ ០៦៩គ្រឿង ៖
១) Toyota Fortuner ម៉ូដែលឆ្នាំ ២០២៣ ដោយរថយន្តនេះ លក់បានចំនួន ២០៤៧ គ្រឿង ជាមួយតម្លៃលក់ចាប់ពី ៣៨ ៦៤០ ដុល្លារ ដល់ ៥៤ ៤៩០ ដុល្លារ ។
២) Isuzu Mu-x ម៉ូដែលឆ្នាំ ២០២៣ ដោយរថយន្តនេះ លក់បានចំនួន ១៥៧៦ គ្រឿង ជាមួយតម្លៃលក់ចាប់ពី ៣២ ៤២៩ ដុល្លារ ដល់ ៤៦ ០៥៩ ដុល្លារ ។
៣) Ford Everest ម៉ូដែលឆ្នាំ ២០២៣ ដោយរថយន្តនេះ លក់បានចំនួន ១១៣៨ គ្រឿងជាមួយតម្លៃលក់ចាប់ពី ៤១ ១៤១ ដុល្លារ ដល់ ៥២ ១០១ ដុល្លារ ។
៤) Mitsubishi Pajero Sport ម៉ូដែលឆ្នាំ ២០២៣ ដោយរថយន្តនេះ លក់បានចំនួន ២៣២ គ្រឿងជាមួយតម្លៃលក់ចាប់ពី ៣៦ ៥០៤ ដុល្លារ ដល់ ៤៦ ៧៦១ ដុល្លារ ។
៥) Nissan Terra ម៉ូដែលឆ្នាំ ២០២៣ ដោយរថយន្តនេះ លក់បានចំនួន ៧៦ គ្រឿងជាមួយតម្លៃលក់ចាប់ពី ៣៣ ៦៩៤ ដុល្លារ ដល់ ៤២ ១២៥ ដុល្លារ ៕