Volvo S60 ឆ្នាំ២០២០ ចេញលក់នៅថៃ តម្លៃខ្ទង់៧ម៉ឺនដុល្លារ

New Volvo S60 R-Design exterior

ក្រុមហ៊ុន Volvo Car Thailand បានដាក់លក់រថយន្ត Volvo S60 ស៊េរីថ្មីជាផ្លុវការ ដោយមានចំនួន ២ជម្រើស គឺ S60 Momentum និង S60 R-Design។

រថយន្តប្រភេទ Sedan ខ្នាតកណ្តាលនេះ បំពាក់ម៉ាស៊ីន Plug-in Hybrid ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយ មានកម្លាំងសរុប ៤០៧សេះ ហើយអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៥០គីឡូម៉ែត្រ។ វាប្រើប្រអប់លេខអូតូ ៨វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ AWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Volvo S60 Momentum មានតម្លៃ ២,១៩លានបាត ស្មើនឹង ៧០ ២០០ដុល្លារ ខណៈ S60 R-Design ថ្លៃជាង ៤០០ ០០០បាត ស្មើនឹង ៨៣ ០០០ដុល្លារ។ រថយន្តនេះនឹងត្រូវដំឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ហើយនាំចូលមកលក់ក្នុងប្រទេសថៃ។

គួរឲ្យដឹងថា រថយន្ត Volvo S60 គឺជាគូប្រជែងជាមួយ រថយន្ត Mercedes-Benz C300e និង BMW 330e៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម