iSeeCars បានធ្វើការសិក្សាមួយដើម្បីវិភាគអំពីពណ៌រថយន្តដែលពេញនិយមជាងគេ ដោយបានត្រួតពិនិត្យលើរថយន្ត ៩,៤ លានគ្រឿងបើកបរលើដងផ្លូវកាលពីឆ្នាំមុន មានចាប់ពីស៊េរីឆ្នាំ ២០១៤ ដល់ ២០១៨។
ការសិក្សាបានបង្ហាញថារថយន្តពណ៌សគឺបាននាំមុខ ជាមួយ ២៣,៩% និងតាមពីក្រោយយ៉ាងកៀកដោយរថយន្តពណ៌ខ្មៅ ជាមួយ ២៣,២%។ បន្តបន្ទាប់មកទៀតមានដូចជា ៖
- ពណ៌ប្រផេះ ៖ ១៥,៥%
- ពណ៌ប្រាក់ ៖ ១៤,៥%
- ពណ៌ក្រហម ៖ ១០,៣%
- ពណ៌ខៀវ ៖ ៩%
- ពណ៌ត្នោត ៖ ១,៤%
- ពណ៌បៃតង ៖ ០,៧%
- ពណ៌ត្នោតខ្ចី ៖ ០,៤%
- ពណ៌ទឹកក្រូច ៖ ០,៤%
- ពណ៌មាស ៖ ០,៣%
- ពណ៌លឿង ៖ ០,២%
- ពណ៌ស្វាយ ៖ ០,១%