កាលពីឆ្នាំមុន ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Frankfurt Auto Show ក្រុមហ៊ុនផលិតរថយន្តចិន Hongqi បានតាំងបង្ហាញរថយន្ត E115 SUV Concept ដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍ខ្លាំង ព្រោះមានការឌីហ្សាញរូបរាងប្លែក ដែលរូបរាងគឺឌីហ្សាញដោយអតីតអ្នកឌីហ្សាញជើងចាស់របស់ Rolls-Royce។
ការចុះផ្សាយរបស់ PC Auto បាបឲ្យដឹងថា Hongqi សម្រេចផលិតរថយន្ត E115 SUV Concept លក់ជាផ្លូវការលើទីផ្សារ ដែលរូបរាងនៃផលិតផលសម្រេចចុងក្រោយ ស្រដៀងគ្នាខ្លាំងនឹងប្រភេទ Concept នេះ។
E115 SUV Concept ជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលអាចបើកបរបានចម្ងាយដល់ ៦០០ គ.ម ពេលសាកភ្លើងមួយពេញ និងអាចបង្កើនសន្ទុះពី ០ ដល់ ១០០ គ.ម/ម៉ ប្រើពេលក្រោម ៤ វិនាទី។
លក្ខណៈសម្បត្តិដទៃទៀតរបស់រថយន្តនៅមិនទាន់ច្បាស់នៅឡើយទេ ដោយគេរំពឹងថារថយន្ត SUV ថ្មីរបស់ Hongqi មួយនេះ នឹងបង្ហាញមុខមាត់ពិតជាផ្លូវការនៅចុងឆ្នាំ ២០២០៕