ក្តៅៗ! Toyota Crown Sport ស៊េរីឆ្នាំ ២០២៤ ប្រើ Hybrid បង្ហាញខ្លួនជាផ្លូវការនៅប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Crown Sport ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ hybrid ជាមួយតម្លៃលក់ចាប់ពី ៣៩ ៦០០ ដុល្លារឡើងទៅនៅទីផ្សារប្រទេសជប៉ុន ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform មានប្រវែងតួខ្លួនសរុប ៤ ៧២០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៥៦៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅគឺត្រូវបានយកលំនាំចេញពីរថយន្ត Toyota prius និង Toyota bZ ដែលផ្តោតលើការរចនាបែបស្ព័រ ជាមួយរន្ធខ្យល់រាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ ប្រើប្រាស់នៅថាសកង់ស្ព័រពណ៌ខ្មៅទំហំ ២១ អ៉ីញ និងកាងការពារក្រោយទំហំធំពណ៌ខ្មៅផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានការតុបតែងជាមួយគ្រឿងបិរក្ខាគុណភាពខ្ពស់ ដោយនៅលើតាប្លូមានបំពាក់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ប្រព័ន្ធ OTA update អេក្រង់បង្ហាញលើកញ្ចក់ និងដំបូលកញ្ចក់ panoramic sunroof ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ទៀតផង។

ទាកទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២៣៤ សេះ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ៦វគ្គ និងមានកម្រិតស៊ីសាំងចន្លោះពី ៤ លីត្រ ទៅ ៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម