[ទីផ្សារបរទេស] បន្ទាប់ពីបានបញ្ឈប់ការលក់នៅក្នុងទីផ្សារចក្រភពអង់គ្លេស កាលពីឆ្នាំមុនដោយសារតែមិនអាចប្រកួតប្រជែងជាមួយរថយន្ត SUV ពេលនេះ រថយន្ត Toyota Prius ជំនានថ្មី នឹងត្រូវបានបង្ហាញវត្តមានសម្រាប់លក់នៅចក្រភពអង់គ្លេសឡើងវិញបន្ទាប់ពីឆ្នាំ ២០២៣ ដោយអាចនឹងផ្តល់ជូននៅម៉ូដែលកូនកាត់នេះបើយោងតាមគេហទំព័រ AutoCar។
ទោះបីជា Toyota Prius ថ្មី ផ្តល់ជូនទាំងម៉ូដែលកូនកាត់ Hybrid និង Plug-in hybrid ខណៈនៅទ្វីបអឺរ៉ុបទទួលបានតែម៉ាស៊ីនកូនកាត Plug-in hybrid ប៉ុណ្ណោះ ដែលធ្វើការរួមគ្នាចាមួយម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ១ ដែលផលិតកម្លាំងបាន ២២០ សេះ ផ្គួបជាមួយអាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨៥ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនីសុទ្ធ ។
បន្ថែមពីនេះ ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនផ្តោតលើការផ្តល់ជូននៅគ្រឿងបរិក្ខា និងបច្ចេកវិទ្យាកាន់តែល្អសម្រាប់ម៉ូដែលថ្មី ដែលអាចមានតម្លៃលក់ចាប់ពី ៤៨ ០៥៥ ដុល្លារឡើងទៅ ៕