Toyota Crown Estate ប្រើ hybrid សម្រាប់ទីផ្សារអាមេិកខាងជើង នឹងបង្ហាញខ្លួនជាផ្លូវកានៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការដាក់នបង្ហាញចេញនៅរថយន្ត Toyota Crown Estate ប្រើ hybrid ប្រភេទ SUV នៅថ្ងៃទី ១៤ ខែវិឆ្ឆិកា មុនពេកបង្ហាញខ្លួននៅឯពិពរណ៌រថយន្ត LA Auto Show 2023 ដែលធ្វើឡើងនៅថ្ងៃទី ១៧ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ ។

សម្រាប់រថយន្តផលិតសម្រាប់ទីផ្សារអាមេរិកខាងជើង នឹងត្រូវបានបំពាក់ដោយម៉ាស៊ីនកូនកាត់ seft-charging hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនចំណុះ ២,៥ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ឬម៉ាស៊ីនចំណុះ ២,៤ លីត្រ turbo ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣៤០ សេះ អាចបើកបរបានចម្ងាយ ៦១ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៣០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៦២០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ដែលមានទំហំធំជាងរថយន្ត RAV 4 និងតូចជាង Highlander ។ ត្រូវបានភ្ជាប់ជាមួយដូចជា ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ២១ អ៉ីញ និងអេក្រង់ភ្លោះទំហំ ១២,៣ អ៉ីញជាដើម ។

គួរបញ្ជាក់ផងដែរដា សម្រាប់កាលបរិច្ឆេទនៃការលក់ជាផ្លូវការមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹងថាការចេញលក់នៅក្នុងឆ្នាំ ២០២៤ ហើយនឹងក្លាយទៅជារថយន្តម៉ាក Crown ទី ២ ដែលមាននៅក្នុងទីផ្សារសហរដ្ឋអាមេរិក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម