ឃើញជាលើកដំបូង រថយន្ត Range Rover Sport ឆ្នាំ ២០២២ បើកបរសាកល្បង

Land Rover បាន​ចាប់​ផ្ដើម​ការ​សាក​ល្បង​បើកបរ​រថយន្ត​ Range Rover Sport ជំនាន់​ថ្មី ដែល​រូបរាង​របស់​វា​ត្រូវ​គេ​លួច​ថត​បាន។

រូប​ដែល​​គេ​លួច​ថត​បាន​ជា​ច្រើន​សន្លឹក គឺ​ឃើញ​រថយន្ត​ Range Rover Sport ឆ្នាំ ២០២២ បិទ​បាំង​រូបរាង​ជិត ដែល​វា​កំពុង​សាក​ល្បង​បើកបរ​លើ​បឹង​ទឹកកក​មួយ​កន្លែង។ រថយន្ត Range Rover Sport ជំនាន់​ទី​បី រំពឹង​ថា​ប្រើ​គ្រោង​ឆ្អឹង​ MLA របស់ Jaguar Land Rover ដែល​ក៏​នឹង​មាន​ប្រើ​ជា​មួយ​រថយន្ត​ Jaguar XJ ប្រភេទ​អគ្គិសនី​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​ឌីហ្សាញ​សម្រាប់ Range Rover Sport ឆ្នាំ ២០២២ នឹង​មិន​ខុស​ពី​ម៉ូដែល​បច្ចុប្បន្ន​ខ្លាំង​ប៉ុន្មាន​ឡើយ ហើយ​វា​អាច​មាន​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​ខ្លះៗ​របស់ Range Rover Velar ដែល​ទាន់​សម័យ។ ជម្រើស​ម៉ាស៊ីន​នឹង​មាន​ជម្រើស​ម៉ាស៊ីន​ប្រើ​ប្រេង​ឥន្ធនៈ និង​ម៉ាស៊ីន Hybrid ដូច​មុន​ដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម