[បរទេស] ប្រទេសចិនបានវ៉ាដាច់ប្រទេសជប៉ុន រួមទាំងអាល្លឹម៉ង់ និងកូរ៉េខាងត្បូង ក្លាយជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតនៅលើពិភពលោកនៅក្នុងឆ្នាំ ២០២៣ ក្នុងនោះ សមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) និយាយថា ប្រទេសចិនបាននាំចេញចំនួន ៤,៤១ លានគ្រឿងចន្លោះខែមករា និងខែវិច្ឆិកា កើនឡើង ៥៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈការនាំចេញរបស់ប្រទេសជប៉ុនមានចំនួន ៣,៩៩លានគ្រឿងដែលកើនឡើង ១៥% ភាគរយ។
បើយោងតាមសារព័ត៌មាន Nikkei បានឲ្យដឹងថា ប្រទេសចិនបាននាំចេញរថយន្តចំនួន ៧៣០ ០០០ ទៅកាន់ប្រទេសរុស្ស៊ីនៅចន្លោះខែមករា និងខែតុលា ដែលជាការកើនឡើងចំនួន ៧ ដងលើចំនួននៅក្នុងឆ្នាំ ២០២២ នាំចេញទៅប្រឬេសម៉ិកស៊ិកកូចំនួន ៣៣០ ០០០ គ្រឿងបានកើនឡើង ៧១%។
ទោះយ៉ាងណាក៏ដោយ មិនមែនរាល់ការនាំចេញរថយន្តរបស់ចិនសុទ្ធតែមានម៉ាកយីហោរបស់ចិននោះទេ ដោយក្នុងនោះរួមមាន BYD, Tesla, Volvo, BMW និង Buick សុទ្ធតែផលិតរថយន្តនៅក្នុងប្រទេសចិន៕