ម៉ូដែលពិសេស Hyundai Santa Fe Hybrid ផលិតតែ ៥០០គ្រឿងប៉ុណ្ណោះសម្រាប់ប្រទេសមួយនេះ…

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Santa Fe NHL Limited Edition នៅឯពិព័រណ៍រថយន្ត Montreal Auto 2024 ដែលផលិតក្នុងចំនួនមានកំណត់ត្រឹម ៥០០គ្រឿងសម្រាប់ប្រទេសកាណាដាដែលមានតម្លៃលក់ថ្លៃជាង ៣០ ០០០ ដុល្លារ  ។

សម្រាប់ម៉ូដែល NHL គឺតំណាងឲ្យឈ្មោះកីឡា Canadian National Hockey League ដែលជាកីឡាដ៏ពេញនិយមនៅក្នុងប្រទេសកាណាដា ដោយ Santa Fe NHL Edition នេះ មានភ្ជាប់មកជាមួយភាព Unique ជាច្រើន ដោយរួមមាន ពណ៌តួខ្លួនពណ៌សបែប Creamy White ព្រមទាំងថាសកង់ទំហំ ២០អ៉ីញពណ៌ខ្មៅដែលមានតែនៅលើម៉ូដែលនេះប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងមានកៅអីស្បែកប្រភេទ Nappa កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ និងឧបករណ៍បំពងសំលេងម៉ាក BOSE ចំនួន ១២ចំនុច ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Santa Fe NHL Edition ត្រូវបានបំពាក់ដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ  turbocharged អាចផលិតកម្លាំងបាន ២៣៥ សេះ និងកម្លាំងរមួល ៣៦៧ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម