[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញបន្ថែមនៅភីកអាប់ Chevrolet Silverado HD ម៉ូដែល Trail Boss ស៊េរីឆ្នាំ ២០២៥ ដែលផ្តោតសំខាន់លើបើកបរ Off-Road សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។
ភីកអាប់នេះ ត្រូវបានបំពាក់ជាមួយម៉ាស៊ីន ២ ជម្រើសរួមមាន៖
- ម៉ាស៊ីន V8 ចំណុះ ៦,៦ លីត្រ អាចផលិតកម្លាំងបាន ៤០១ សេះ និងកម្លាំងរមួល ៦២៨ ញ៉ូតុនម៉ែត្រ
- ម៉ាស៊ីនម៉ាស៊ូត V8 ចំណុះ ៦,៦ លីត្រ Turbo អាចផលិតកម្លាំងបាន ៤៧០ សេះ និងកម្លាំងរមួល ១៣២០ ញ៉ូតុនម៉ែត្រ
Chevrolet Silverado HD Trail Boss ស៊េរីឆ្នាំ ២០២៥ ការធ្វើឱ្យប្រសើរឡើងគឺច្រើនជាងម៉ូដែលផ្សេង នឹងត្រូវបានបំពាក់ជាមួយនឹងកញ្ចប់ Z71 package ដែលរួមបញ្ចូលទាំងប្រព័ន្ធប៊ូម suspension ដែលផ្តោតលើផ្លូវលើពិបាកៗ ឬ off-road ព្រមទាំងថាសកង់ទំហំ ២០ អ៉ីញ ពណ៌ខ្មៅប្រភេទ off-road ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ Silverado HD ក៏ទទួលបានឧបករណ៍ស្ដង់ដារថ្មីម៉ូដែលឆ្នាំ ២០២៥ រួមមានប្រព័ន្ធជំនួយចេញ-ចូលចំណតផ្នែកខាងមុខ និងខាងក្រោយ និងប្រព័ន្ធកំណត់ល្បឿន Adaptive Cruise Control system ថ្មីទៀតផង ៕