Zeekr បញ្ចេញរថយន្ត Minivan ប្រើអគ្គិសនីសុទ្ធ សាកភ្លើងម្តងអាចបើករបាន ៥០០ ដល់ ៦០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Zeekr MIX ប្រភេទ Minivan ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នឹងជាគូរប្រជែងរបស់រថយន្ត VW ID.Buzz ក៏ដូចជា Toyota VOXY នៅក្នុងទីផ្សារបរទេសចិន ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង 800-volt architecture របស់ក្រុមហ៊ុន Geely ដំណើរការដោយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ៤១៦ សេះ ផ្គួបជាមួយអាគុយទំហំ ៨៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយដែលរំពឹងទុកថាចាប់ពី ៥០០ គីឡូម៉ែត្រ ដល់ ៦០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr MIX មានប្រវែងតួខ្លួនសរុប ៤ ៦៨៨ ម.ម ទទឹង ១ ៩៩៥ ម.ម កំពស់ ១ ៧៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០៨ ម.ម ជាមួយការឌិស្សាញនៅផ្នែកខាងក្រៅរាងជាប្រអប់ជ្រុង ចង្កៀងមុខ-ក្រោយ LED រចនាបែបអនាគត និងទ្វាររូតចំហៀងបើក-បិទដោយថាមពលអគ្គិសនី ។ ខណៈនៅផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម