ជប៉ុនជាប្រទេសមួយដែលត្រូវគេចាត់ទុកថា មានសីលធម៌ល្អបំផុត និងមានរឿងរ៉ាវគួរឲ្យសរសើរច្រើន ជាក់ស្តែងដូចជាការបើកបរអីចឹង៖
១) ទម្លាប់នៃការចតរថយន្ត
នៅពេលចតមុខហាងទំនិញ ឬ ផ្សារ ម្ចាស់ហាងនឹងណែនាំយ៉ាងគួរសមបំផុត ឲ្យរថយន្តចូលចតដោយបែរគូថមកមុន ដូចនេះពេលចង់បើកចេញទៅមិនសូវពិបាក។
២) ទម្លាប់នៃការញាក់ភ្លើង
នៅជប៉ុនគេមានទម្លាប់ញាក់ភ្លើងដើម្បីប្រាប់ដល់អ្នកបើកបរដទៃថា គេនឹងរយែចូលកន្លែងចតណាមួយ ហើយអ្នកបើកបរដទៃបានដឹងពីការឲ្យសញ្ញានេះ ក៏ផ្ដល់កន្លែងចតឲ្យ។ ប្រជាជនជប៉ុនក៏ប្រើការញាក់ភ្លើងនេះដើម្បីអរគុណដល់អ្នកបើកបរដទៃ ដែលបានបើកផ្លូវឲ្យពួកគេផងដែរ។
៣) ទម្លាប់នៃការប្រើស៊ីផ្លេ
ជាធម្មតាការប្រើប្រាស់ស៊ីផ្លេរថយន្ត គឺដើម្បីឲ្យដាស់អារម្មណ៍ដល់អ្នកបើកបរ ឬ អ្នកថ្មើរជើងនៅខាងមុខ។ ដោយឡែកចំពោះប្រទេសជប៉ុនវិញរាងប្លែកពីគេបន្តិច។ ការស៊ីផ្លេញាប់ជាប់គ្នា មានន័យថា ជាការអរគុណដល់អ្នកបើកបរដទៃដែលបានបើកផ្លូវ ឬ អនុញ្ញាតឲ្យចូលជួរដែលមានសភាពចង្អៀត។