ឡានអគ្គិសនីសុទ្ធ Geely ចេញលក់សម្រាប់ទីផ្សារសកលជាមួយខ្ទង់ ២មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Geely Galaxy E5 ស៊េរីឆ្នាំ ២០២៤ ដែលអភិវឌ្ឍឡើងសម្រាប់ទីផ្សារសកលលោក ជាមួយតម្លៃលក់ចាប់ពី ២០ ៧៦៤ ដុល្លារ ដល់ ២៧ ៦៨៥ ដុល្លារ ។

Geely Galaxy E5 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង GEA’s global intelligent archtitecture ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៨ សេះ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយជាង ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមានប៉ាណាមុខបិទជិតប្រភេទ Matix light close-grille ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារសំខាន់ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំលេងដល់ទៅ ១៦ ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម