Ford Equator ស៊េរីឆ្នាំ២០២៥ ទទួលបានម៉ាស៊ីន Plug-in hybrid បង្ហាញខ្លួនផ្លូវការជាមួយមុខមាត់ថ្មី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Equator និង Ford Equator sport ស៊េរីឆ្នាំ ២០២៥ ទទួលបានមុខមាត់ថ្មី រួមទាំងម៉ាស៊ីនកូនកាត់ គ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៤ សម្រាប់នៅប្រទេសចិន ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនកូនកាត់ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសតុប ២១៥ សេះ សម្រាប់ម៉ូដែលទាំង ២
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ EcoBoost អាចផលិតកម្លាំងបានសតុប ១៦៨ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រមានតែនៅលើម៉ូដែល Ford Equator sport ប៉ុណ្ណោះ ។

Ford Equator sport មានប្រវែងតួខ្លួនសរុប ៤ ៦៨៥ ម.ម ខណៈ Ford Equator មានប្រវែងតួខ្លួនសរុប ៤ ៩២០ ម.ម ដោយមានប៉ាណាមុខរាងជាសំបុកឃ្មុំ ចង្កៀងមុខ-ក្រោយប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង រួមទាំងថាសកង់ស្ព័រ និងកាងក្រោយយកចេញពីរថយន្ត Ford Mustang ។ ខណៈព័ត៌មានលម្អិតទាក់ទងទៅនឹងផ្នែកខាងក្នុង ក្រុមហ៊ុនមុនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម