[បរទេស] ខណៈបច្ចុប្បន្នតម្លៃសាំងហ្គាសកំពុងឡើងថ្លៃ ក្នុងនោះយោងតាមគេហទំព័រ Motor1.com បានធ្វើការដាក់បង្ហាញរថយន្តស៊េរីឆ្នាំ ២០២៤ ថ្មីដែលមិនមែនជាប្រភេទ Hybrid ដែលសន្សំសំចៃបំផុត ដែលត្រូវបានចាត់ថ្នាក់តាមលំដាប់នៃការវាយតម្លៃ EPA របស់ពួកគេសម្រាប់ទាំងការបើកបរក្នុងទីក្រុង និងផ្លូវហាយវេរួមបញ្ចូលគ្នា ៖
- ១) Mitsubishi Mirage ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៦លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
- ២) Honda Civic ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៦,៥លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
- ៣) Hyundai Elandra ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៦,៥លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
- ៤) Nissan Versa ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៦,៧លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
- ៥) Toyota Corolla ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៦,៧លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
- ៦) Kia Forte ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៦,៩លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
- ៧) Nissan Sentra ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៦,៩លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
- ៨) Volkswagen Jetta ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៦,៩លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
- ៩) Acura Integra ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៧,១លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
- ១០) Nissan Kicks ស៊េរីឆ្នាំ ២០២៤ ៖ រថយន្តនេះមានកម្រិតស៊ីប្រេងឥន្ធនះ ៧,១ លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ៕