Skoda Kodiaq iV រថយន្តប្រើ hybrid​ ដំបូងក្នុងត្រកូល​ Kodiaq ដែលមានតម្លៃលក់លើទីផ្សារខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] មកហើយ ក្រុមហ៊ុនផលិតរថយន្ត Skoda បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Skoda Kodiaq iV ប្រភេទ SUV ៥កៅអី ប្រើប្រាស់ hybrid ដែលមានតម្លៃលក់ចាប់ពី ៤៩,៦០ដុល្លារ ដល់ ៥២,៧០០ដុល្លារ។

រថយន្តនេះដំណើរការដោយម៉ាស៊ីនកូនកាត់ Plug-in Hybrid ចុងក្រោយបំផុតរបស់ Skoda ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ផ្គួបជាមួយអាគុយទំហំ ២៥,៧គីឡូវ៉ាត់ម៉ោង ដែលអាចផលិតកម្លាំងសរុបបានចំនួន ២០១សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Skoda Kodiaq iV ថ្មីនេះទទួលបាន ២ជម្រើសគឺ SE និង SE L ដែលទទួលបានការរចនាសម្រាប់ផ្នែកខាងក្រៅទាន់សម័យដោយទទួលបានប៉ាណាខាងមុខរាងជាអក្សរ O ផ្តេកឆ្លាក់ជ្រុង អមដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨អ៊ីញ និង ១៩អ៊ីញ៕

ចំពោះនៅផ្នែកខាងក្នុងវិញ បានបំពាក់ជាមួយកៅអីស្រោបដោយស្បែក ក៏ដូចជាដៃចង្កូតបែបអនាគត កុងទ័របង្ហាញបង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ១៣អ៊ីញ អាចភ្ជាប់មុចងារ Apple CarPlay និង Android Auto ឥតខ្សែ, កៅអីកម្ដៅ, ម៉ាសុីនត្រជាក់ ៣តំបន់ និងប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម