Geely Galaxy E5 ស៊េរីឆ្នាំ២០២៤ ត្រៀមចេញលក់ជាផ្លូវការនៅស្រុកចិនក្នុងខែសីហា ឯតម្លៃខ្ទង់ ១មុឺនដុល្លារជាង

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសគ្រោងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Geely Galaxy E5 ស៊េរីឆ្នាំ ២០២៤  ប្រភេទ SUV នៅខែសីហា ខាងមុខនេះដោយមានតម្លៃលក់ចាប់ពី ១៧,៩០០ដុល្លារ ដល់ ២៣,៤០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង GEA ដែលមានប្រវែងតួខ្លួនសរុប ៤,៦១៥ ម.ម ទទឹង ១,៩០១ ម.ម កំពស់ ១,៦៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៥០ ម.ម  និងមានទម្ងន់ ៧៩,៨គីឡូក្រាម ដែលដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុបចំនួន ២១៤សេះ ផ្គួបជាមួយអាគុយទំហំ ៤៩,៥២​គីឡូវ៉ាត់ម៉ោង និង ៦០,២២ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយពី ៤៤០ ទៅ ៥៣០គីឡូម៉ែត្រនៅពេលសាកថ្មពេញ និងរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយប្រមាណពេល ៦,៩វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅនៃរថយន្តវិញមានជម្រើសពណ៌តួខ្លួន​ជាច្រើនដូចជា Glowing Red, Evening Cherry Pink, Morning Mist Gray, Azure Green, Dawn White និង Streaming Silver និងមានបំពាក់ប៉ាណាមុខបិទជិតអមសងខាងដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ និង ១៩អ៊ីញ ជាដើម៕

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់បន្ទះឈីប Dragon Eagle-1 ដោយភ្ជាប់មកជាមួយ ដៃចង្កូតថ្មីរាបស្មើ, អេក្រង់ LCD ដាច់ដោយឡែក, អេក្រង់លើកញ្ជក់, អេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារសំខាន់ៗ, កន្លែងសាកថ្មឥតខ្សែ  ឧបករណ៍បំពងសម្លេង ១៦ចំនុច, កៅអីខាងក្រោយអាចបត់បែនបាន ៣០ប្រភេទ និងមានជម្រើសពណ៌ខាងក្នុង ៣ផ្សេងគ្នាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម