[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានប្រកាសដាក់បង្ហាញចេញនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនចំនួន ២ម៉ូឌែល រួមមាន Jetta និង Jetta GLI ជាមួយតម្លៃលក់ចេញចាប់ពី ២១,៩៩៥ដុល្លារ នៅលើទីផ្សារ ហើយត្រៀមចេញជាផ្លូវការនៅចុងឆ្នាំនេះ។
សម្រាប់ Jetta ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបានសរុបចំនួន ១៥៨សេះ និងកម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៨វគ្គ ចំណែកឯ Jetta GLI វិញដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបានសរុបចំនួន ២២៨សេះ និងកម្លាំងរមួល ៣៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ និងដៃ ៨វគ្គ ជាស្តង់ដារ៕
ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅវិញគឺនឹងទទួលបានការរចនាថ្មីទាំងស្រុងដោយផ្នែកខាងមុខមានបំពាក់ប៉ាណាដែលមានការរចនាថ្មី និងចង្កៀងមុខប្រភេទ LED ដ៏ស្លីមទាំងសងខាងដែលមានឡូហ្គូល VW នៅចំកណ្តាល និងប្រើប្រាស់នូវថាសកង់ទំហំ ១៧ និង ១៨អ៊ីញ ផងដែរ៕
ខណៈផ្នែកខាងក្នុងមានដោយបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨អ៊ីញ និងអេក្រង់ខាងក្រោយទំហំ ៦,៥អ៊ីញ, កន្លែងសាកថ្មឥតប្រើខ្សែ, ប្រព័ន្ធ Dual-zone Climatronic Touch ថ្មី, វិទ្យុផ្កាយរណប SiriusXM, កៅអីស្បែក និងប្រព័ន្ធជំនួយអ្នកបើកបរ IQ.DRIVE ជាច្រើនរួមមាន Front Assist, Travel Assist, Adaptive Cruise Control, Lane Assist, Emergency Assist, Rear Traffic Alert និង Active Blind Spot Monitor ជាដើម៕