Chery បញ្ចេញម៉ូដែលថ្មីប្រភេទ PHEV ចាក់សាំងពេញរត់បាន ១ពាន់គីឡូម៉ែត្រជាង តម្លៃខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chery Fulwin T10 ស៊េរីឆ្នាំ ២០២៤ ប្រភេទ Plug-in hybrid គ្រោងនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​ ២០២៤ នៅប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៧ ៥០០ ដុល្លារ ។

រថយន្តនេះ ដំណើរការដោយ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៣៥ សេះ និងកម្លាំងរមួល ៧៤០ ញ៉ូតុនម៉ែត្រ និងអាគុយទំហំ ៣៤,៤៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រដោយថាមពលអគ្គិសនី និងចាក់សាំងពេញបើកបរបាន ១៤០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ Mid-size SUV នេះ មានប្រវែងតួខ្លួនសរុប ៤ ៨៥០ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៧១២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ដោយផ្នែកខាងក្រៅមានចង្កៀងមុខ-ក្រោយ LED រួមទាំងថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ប្រភេទភ្លោះ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ AR-HUB ឧបករណ៍បំពងសំឡេង ១៤ចំនុច ដំបូលកញ្ចក់ Panoramic sunroof កៅអីខាងមុខមុខងារម៉ាស្សា និងពោងសុវត្ថភាព ១០ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម