Ford នឹងផលិតឡានអគ្គិសនីសុទ្ធតម្លៃ ៣មុឺនដុល្លារ ដើម្បីប្រជែងជាមួយ BYD និង Tesla

[បរទេស] កាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បានធ្វើការអះអាងថា ក្រុមហ៊ុននឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីសុទ្ធខ្នាតតូច ដែលមានតម្លៃលក់ខ្ទង់ ៣០ ០០០ ដុល្លារដែលគ្រោងនឹងមកដល់នៅដើមឆ្នាំ ២០២៧ ។

បើយោងតាមរបាយការណ៍របស់សារព័ត៌មាន CNBC បានឲ្យដឹងថា ទោះបីជាលោក Farley មិនបានបង្ហាញព័ត៌មានណាមួយអំពីរថយន្តខ្លួនឯងក៏ដោយ ប៉ុន្តែគាត់បានបញ្ជាក់ថា រថយន្តនេះត្រូវបានអភិវឌ្ឍឡើងដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្តសុទ្ធដូចជាក្រុមហ៊ុន BYD ក៏ដូចជាក្រុមហ៊ុន Tesla ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ លោក Farley បានពន្យល់ថា ក្រុមហ៊ុន Ford កំពុងផ្តល់អាទិភាពដល់ការផលិតរថយន្តអគ្គិសនីសុទ្ធ EV ខ្នាតតូច ដោយសារតែរថយន្ត EV ខ្នាតធំ មិនអាចទទួលបានប្រាក់ចំនេញនោះទេ ព្រោះតែតម្លៃថ្មគឺ ៥០ ០០០ ដុល្លារឡើងទៅ ។

មួយវិញទៀតនោះ លោក Farley បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងបទសម្ភាសន៍ថា ប្រសិនបើក្រុមហ៊ុន Ford មិនផ្តោតការយកចិត្តទុកដាក់របស់ខ្លួនលើការផ្តល់រថយន្ត EV ដែលមានតម្លៃសមរម្យក្នុងរយៈពេល ៥ ឆ្នាំខាងមុខនោះទេ នឹងធ្វើឲ្យការពង្រីករបស់ប្រទេសចិននឹងបន្តកាន់តែធំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម