Geely Emgrand អាប់ឌែតថ្មីចេញលក់ជាផ្លួវការនៅទីផ្សារប្រទេសចិន ឯតម្លៃខ្ទង់ ៩ពាន់ដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្ត Geely Emgrand ស៊េរីឆ្នាំ២០២៥ ជំនាន់ទី៤ អាប់ឌែតថ្មី ដែលមានតម្លៃលក់ចាប់ពី ៩ ៦០០ដុល្លារ ដល់ ១២ ២០០ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦៣៨ ម.ម ទទឹង ១ ៨២០ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានសរុបចំនួន ១២៧សេះ និងកម្លាំងរមួល ១៥២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដែ ៦៥វគ្គ​ និងប្រអប់លេខអូតូ ៨វគ្គ ជាស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅវិញមានលក្ខណៈទាន់សម័យផងនិងស្ព័រផងដោយមានបំពាក់ប៉ាណាមុខបែបទឹកធ្លាក់ដែលតុបតែងដោយសសរក្រូម៉េចំនួន ១៦ និងមានឡូហ្គូលប្រាក់នៅចំកណ្តាលអមសងខាងដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៦ អ៊ីញ៕

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់អេក្រង់ LCD ទំហំ ១២,៦ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៦អ៊ីញ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Geely Galaxy OS, ម៉ាសុីនត្រជាក់អូតូ, ដំបូល sunroofs, កៅអីម៉ាស្សា និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម