Changan Nevo A05 អាប់ឌែតថ្មីទទួលបានម៉ាសុីនល្អប្រើជាងមុន ត្រៀមចេញលក់ក្នុងពេលឆាប់ៗនេះ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអាប់ឌែតថ្មី Changan Nevo A05 ប្រើប្រាស់ម៉ាសុីនកូនកាត់ Hybrid ថ្មី ក្នុងទីផ្សារប្រទេសចិន។

Changan Nevo A05 ចាស់

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៨៥ ម.ម ទទឹង ១ ៨៤០ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ចំណែកការឌីស្សាញនៅផ្នែកខាងក្រៅ វាទទួលបានប៉ាណាមុខមួយផ្ទាំងអបសងខាងដោយចង្កៀងមុខ LED ដ៏ស្លីមទាំងសងខាង និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រថ្មីទំហំ ១៧-១៨ អ៊ីញ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការអាប់ឌែតថ្មីនេះ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ២១២ សេះ និងមាន top-speed ១៨៥ គីឡូម៉ែត្រ បើតាមការបញ្ជាក់ពីខាងក្រុមហ៊ុន។ សម្រាប់ព័ត៌មានលម្អិតផ្សេងទៀតមានតែរង់ចាំការប្រកាសពីខាងក្រុមហ៊ុនផ្ទាល់។

គួរបញ្ជាក់ផងថារថយន្តនេះត្រូវបានចេញលក់ជាផ្លូវការកាលពីខែតុលា ឆ្នាំ២០២៣ ហើយគិតមកទល់បច្ចុប្បន្ននេះរថយន្តនេះលក់បានតែជិត ៨ មុឺនគ្រឿងប៉ុណ្ណោះក្នុងទីផ្សារប្រទេសចិិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម