[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅតាកស៊ីគ្មានមនុស្សបើក robotaxi នៅឆ្នាំ ២០២៦ តែមិនដូចក្រុមហ៊ុន Tesla ទេ Xpeng នឹងមិនដំណើរការតាក់ស៊ីដោយខ្លួនឯងទាំងស្រុងនោះទេ ។
មិនត្រឹមតែប៉ុណ្ណោះ លោក He Xiaopeng ប្រធានក្រុមហ៊ុន Xpeng បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែមានគ្រោងអភិវឌ្ឍនៅរថយន្តតាក់ស៊ី Robotaxi និងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ self-driving car ផងដែរ ។
គួរឲ្យដឹថា Xpeng ជាក្រុមហ៊ុននាំមុខគេលើបច្ចេកវិទ្យាបើកបរឆ្លាតវៃក្នុងប្រទេសចិន។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដំបូងគេដែលផលិតម៉ូដែលដែលបំពាក់ជាមួយប្រព័ន្ធចាប់សញ្ញា Lidar ។ លើសពីនេះ ក្រុមហ៊ុនជឿថាវិធីសាស្រ្តបែបនេះដែលប្រើបច្ចេកវិទ្យាពីចុងដល់ចប់ដំណើរការជាមួយប្រព័ន្ធបើកបរស្វ័យប្រវត្តិ L2 ឬ L3 ប៉ុន្តែមិនស័ក្តិសមសម្រាប់ L4 នោះទេ ៕