Toyota នៅបន្តដាក់លក់រថយន្ត Land Cruiser ស៊េរីចាស់នៅសហភាពអារ៉ាប់រួម ដែលជា Toyota Land Cruiser 70 ចាប់ផ្ដើមផលិតតាំងពី ១៩៨៤ រហូតដល់បច្ចុប្បន្ន។
Toyota Land Cruiser 70 ដែលលក់នៅអារ៉ាប់មានជាប្រភេទ SUV ទ្វារបី ដែលមានតម្លៃចាប់ពីប្រហែលប្រមាណ ៣៨ ៥៩០ ដុល្លារ។ ក្រៅពីនេះក៏មានជា Land Cruiser ប្រភេទភីកអាប់ផងដែរ ដែលមានបំពាក់ម៉ាស៊ីន ៤,០ លីត្រ កម្លាំង ២២៨ សេះ ភ្ជាប់នឹងប្រអប់លេខដៃ ៥ វគ្គ។
រថយន្តស៊េរីចាស់មួយម៉ូដែលទៀតដែលនៅមានលក់ជាប្រភេទថ្មីនោះគឺ FJ Cruiser ដែលវាមានតម្លៃចាប់ពីប្រមាណ ៤០ ០២០ ដុល្លារ មានបំពាក់ម៉ាស៊ីន ៤,០ លីត្រ V6 កម្លាំង ២៧០ សេះ ភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ ៥ វគ្គ៕