Tesla ទើបបញ្ចេញរបាយការណ៍អំពីចំនួនផលិត និងចំនួនលក់នៃរថយន្តរបស់ខ្លួន ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២០ ដែលវាជាកំណត់ត្រាថ្មីអស្ចារ្យសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធនេះ។
នៅត្រីមាសដំបូងនេះ Tesla អាចផលិតរថយន្តបានជិត ១០៣ ០០០ គ្រឿង និងដឹកជញ្ជូនរថយន្តឲ្យអតិថិជនបានប្រហែល ៨៨ ៤០០ គ្រឿង។ រថយន្ត Model 3 និង Model Y មានចំនួនដឹកជញ្ជូនសរុបបញ្ចូលគ្នា ៧៦ ២០០ គ្រឿង ចំណែក Model S និង Model X មានចំនួនសរុបបញ្ចូលគ្នា ១២ ២០០ គ្រឿង។
Tesla បានបញ្ជាក់ថាតួលេខនៃប្រាក់ចំណេញ និងប្រាក់ចំណូល នឹងត្រូវប្រកាសទន្ទឹមគ្នាជាមួយរបាយការណ៍ហិរញ្ញវត្ថុផ្សេងទៀតនាពេលឆាប់ៗខាងមុខនេះ៕