ស្ងាត់ៗ! Ford ប្រកាសបើករោងចក្ររបស់ខ្លួននៅឥណ្ឌាឡើងវិញ ដើម្បីផលិតឡានអគ្គិសនី

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រកាសថា ពួកគេគ្រោងនឹងបើករោងចក្រផលិតរថយន្ត Chennai នៅប្រទេសឥណ្ឌាឡើងវិញ បន្ទាប់ពីសម្រាកអស់រយៈពេល ៣ឆ្នាំ។

ចំពោះការសម្រេចចិត្តនេះ ស្ថិតក្នុងផ្នែកមួយនៃផែនការ Ford+ ដើម្បីផលិតរថយន្តអគ្គិសនីសម្រាប់ការនាំចេញទៅលក់នៅលើទីផ្សារពិភពលោក និងកែលម្អការដំណើរការលក់ជាសកលរបស់ពួកគេ និងបង្កើនប្រាក់ចំណេញរបស់ខ្លួនស្របពេលការលក់រថយន្តនាពេលបច្ចុប្បន្នកំពុងមានបញ្ហាប្រឈមជាច្រើន ជាពិសេសការដណ្តើមទីផ្សារលក់រថយន្តរបស់ប្រទេសចិន ពោលគឺក្រុមហ៊ុន BYD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះក្រុមហ៊ុន Ford បានដាក់ប្រកាសដាក់លិខិតបង្ហាញពីចេតនា (LOI) ទៅកាល់រដ្ឋាភិបាលរដ្ឋ Tamil Nadu ហើយ ដើម្បីស្នើរក្នុងការបើកដំណើរការរោងចក្រនេះឡើងវិញ។

គួរឲដឹងថា រថយន្តអគ្គិសនីដែលផលិតនៅក្នុងរោងចក្រផលិតរថយន្ត Chennai នៅប្រទេសឥណ្ឌានេះ នឹងត្រូវនាំចេញទៅលក់នៅក្នុងទីផ្សារតំបន់អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិកខាងត្បូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម