[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Chery Fulwin T8 C-DM ប្រភេទ SUV plug-in hybrid ផ្តល់ជូនទាំងជម្រើស ៥ និង ៧កៅអី នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនូវឡើយទេ។
Chery Fulwin T8 មានប្រវែងតួខ្លួនសរុប ៤ ៧៣០ ម.ម ទទឹង ១ ៨៦០ ម.ម កម្ពស់ ១ ៧៤៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧១០ ម.ម ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៥៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន១ ផ្គួបជាមួយអាគុយទំហំ ១៨,៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៩០គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងមានកម្រិតស៊ីប្រេង ១,៣០លីត្រ ប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។
ចំពោះការរចនាផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ដោយផ្នែកខាងមុខមានប៉ាណារចនាបែប Unique អបសងខាងដោយចង្កៀងមុខ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ ដល់ ១៩អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ ខណៈនៅផ្នែកខាងក្នុងមិនទាន់មានព័ត៌មាននៅឡើយទេ៕