ស្ងាត់ៗ! MG នាំយកម៉ូដែលថ្មីស្រឡាងប្រភេទ SUV ខ្នាតធំ ទៅបង្ហាញនៅពិព័រណ៍រថយន្តក្នុងប្រទេសវៀតណាម

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត MG D90 ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV ខ្នាតធំ ជាការផលិតរួមគ្នាជាមួយក្រុមហ៊ុន SAIC នៅឯពិព័រណ៍រថយន្ត Vietnam Motor Show ដែលកំពុងធ្វើឡើងក្នុងប្រទេសវៀតណាម ។

MG G50 ដំណើរការដោយម៉ាស៊ីនជំនួយដោយ bi-turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ប្រភេទបើកបរប៉ុង ២ ជាមួយប្រព័ន្ធចាក់សោរនៅកណ្តាល ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥០៤៦ មម ទទឹង ២០១៦ មម កំពស់ ១៨៧៦ មម  ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម