[បរទេស] ក្រុមហ៊ុនផលិតរថយន្តភាគច្រើននៅក្នុងប្រទេសចិនត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ខណៈពេលនេះ ប្រទេសចិនកំពុងព្យាយាមប្រើយុទ្ធសាស្រ្តផ្សេងមួយទៀត ដោយប្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនឲ្យកាត់បន្ថយផែនការនាំចេញរថយន្តរបស់ពួកគេនៅកាន់ទីផ្សារអឺរ៉ុប ជាការសងសឹកដែលគេបានដាក់ពន្ធលើខ្លួន។
ជាមួយគ្នានេះ ការលក់នៅក្នុងខែកញ្ញា ឆ្នាំ ២០២៤ គឺជាខែដែលល់ក់ដាច់បំផុតដែលមិនធ្លាប់មានសម្រាប់ការលក់រថយន្តអគ្គិសនីសុទ្ធ EV របស់ចិននៅក្នុងសហភាពអឺរ៉ុបជាមួយនឹងការចែកចាយរថយន្តចំនួន ៦០ ៥១៧ គ្រឿង បើយោងតាមគេហទំព័រ Bloomberg ។
គួរបញ្ជាក់ផងដែរថា ផែនការរបស់អឺរ៉ុបក្នុងការអនុវត្តពន្ធនាំចូលថ្មីលើរថយន្ត EVs របស់ចិនដែលបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ដោយមានពន្ធនាំចូល ១០% រួចហើយពន្ធបន្ថែមដល់ទៅ ៤៥% ។ ប៉ុន្តែ ពន្ធនាំចូលថ្មីនឹងមិនដូចគ្នាសម្រាប់ក្រុមហ៊ុនផលិតរថយន្តទាំងអស់នោះទេ ព្រោះប្រែប្រួលអាស្រ័យលើចំនួនដែលគណៈកម្មការអឺរ៉ុបវាយតម្លៃថាក្រុមហ៊ុនផលិតរថយន្តមួយត្រូវបានឧបត្ថម្ភធនដោយរដ្ឋាភិបាលចិន (ដោយអយុត្តិធម៌) ៕