[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត MG RX9 ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV កៅអី ៣ជួរ គ្រោងនឹងដាក់នៅទីផ្សារប្រទេសហ្វីលីពីននៅចុងឆ្នាំ ២០២៤ ឬឆ្នាំដើម ២០២៥។
MG RX9 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ប៉ុង ២ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤៩៨៣ មម ទទឹង ១៩៦៧ មម កំពស់ ១៧៨៦ មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២៩១៥ មម ។ សម្រាប់ផ្នែកខាងក្រៅឌីស្សាញបែបស្ព័រ ជាមួយប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់ touchscreen ទំហំដល់ទៅ ៤៧អ៉ីញ ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕