Aston Martin បញ្ចុះតម្លៃឡានរហូតដល់ ១ម៉ឺនដុល្លារ

ក្នុង​អំឡុង​ពេល​ដែល​សហរដ្ឋអាមេរិក​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ មាន​ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​បាន​បញ្ចេញ​ប្រូម៉ូសិន​ពិសេស​ដូច​ជា​ការ​បញ្ចុះ​តម្លៃ និង​សម្រួល​លើ​​លក្ខខណ្ឌ​បង់​រថយន្ត​ជា​​ដើម។

ក្នុង​នោះ​មាន​ម៉ាក​រថយន្ត​ Aston Martin ដែល​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ជាង​ ​១​ម៉ឺន​ដុល្លារ ដែល​មាន​បញ្ចូល​នូវ​អត្រា​​ការ​ប្រាក់​ ០% សម្រាប់​ការ​បង់​រយៈពេល ៣៦ ខែ​ដំបូង។ ចំណែក​ក្រុមហ៊ុន​ Jaguar Land Rover វិញ​ក៏​មាន​ផ្ដល់​អត្រា​ការ​ប្រាក់ ០% រយៈពេល ៧២ ខែ សម្រាប់​រថយន្ត​ជា​ច្រើន​ម៉ូដែល​របស់​ខ្លួន​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែក​ Porsche Bentley និង Lamborghini វិញ​គឺ​មាន​ផ្ដល់​ការ​លើក​លែង​បង់​ប្រាក់​ ៩០ ថ្ងៃ ដែល​ស្មើ​នឹង​ ៣​ខែ សម្រាប់​អតិថិជន​ចាស់ៗ​របស់​ខ្លួន​ដែល​ជួប​វិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​សារ​ជំងឺ​កូវីដ​១៩។ នេះ​បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ CarsDirect៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម