លេចលឺថា! ម៉ាសុីន PHEV ថ្មី របស់ Ford Territory គឺមានកម្លាំងខ្លាំង និងអាចបើកបរបាន ១ពាន់គីឡូជាង

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Ford Equator Sport ស៊េរីឆ្នាំ២០២៥ ឬ (Ford Territory) ជាមួយការផ្លាស់ប្តូររូបរាងថ្មី ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងពិព័រណ៍រថយន្ត Guangzhou ឆ្នាំ២០២៤ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

Ford Territory ស៊េរីឆ្នាំ២០២៥ ទទួលបានជម្រើសម៉ាស៊ីនថ្មីពោលគឺ ម៉ាសុីនកូនកាត់ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣៦២ សេះ និងកម្លាំងរមួល ៥៥៥ញ៉ូតុមម៉ែត្រ បើយោងតាមសារព៌ត័មាន Sohu (មានទិន្នន័យកម្លាំងខ្លាំងជាងឯកសាររបស់ Chinese MIIT ) ផ្គួបជាមួយអាគុយទំហំ​ ១៨,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១១០គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងគាំទ្រការសាកថ្មល្បឿនលឿន ដែលអាចសាកឡើងពី ១០ ទៅ ៨០ ភាគរយ ដោយចំណាយពេលត្រឹមតែ ១៤ នាទី​ ប៉ុណ្ណោះ និងអាចបើកបរបានចម្ងាយសរុប ១ ២០៥ គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងប្រព័ន្ធបើកបរប៉ុង ១ ខណៈម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo នៅរក្សាទុកដដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវ​បាន​រចនា​ឡើង​វិញទៅលើប៉ាណាមុខទំហំតូចជាងមុន អបសងខាងដោយចង្កៀងមុខ LED រាងអក្សរ C ព្រមទាំងថាសកង់ស្ព័រក៏ត្រូវបានឌីស្សាញថ្មីទំហំ ២០អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ គាំទ្រដោយឈីប Qualcomm Snapdragon 8155 រួមទាំងឧបករណ៍បំពងសំឡេង ១០ ចំនុច កន្លែងសាកថ្មឥតខ្សែ និងដំបូលកញ្ចក់ Panoramic sunroof ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Co-Pilot360 DAS ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម