[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត Roewe iMax8 ស៊េរីថ្មីចុងក្រោយ ប្រភេទ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ២៧ ៨០០ ដុល្លារ ដល់ ៣៤ ៩០០ ដុល្លារនៅទីផ្សារប្រទេសចិន ។
Roewe iMax8 ស៊េរីថ្មីចុងក្រោយ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣៨៤ សេះ និងកម្លាំងរមួល ៦២៥ ញ៉ូតុនម៉ែត្រ ព្រមទាំងផ្គួបជាមួយអាគុយទំហំ ២៤,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៣៥គីឡូម៉ែត្រ និងចាក់សាំងពេញ ៦៦លីត្រ អាចបើករបានចម្ងាយ ១ ៥៣៦គីឡូម៉ែត្រ គាំទ្រដោយការសាកថ្មល្បឿន ដោយត្រឹម ៣០នាទី បាន ៨០% ។
រថយន្តប្រភេទ MPV នេះមានប្រវែងតួខ្លួនសរុប ៥ ០១៦ មម ទទឹង ១ ៩០៩ មម កំពស់ ១ ៨០២ មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ មម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទំាងប្រើប្រាស់នៅថាសកង់ស្ព័រផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Built-in AliOS system កន្លែងសាកថ្មឥតប្រើខ្សែ និងកញ្ចក់កាត់បន្ថយសំលេងរំខានពីផ្នែកខាងក្រៅជាដើម ៕