[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់ចេញលក់នៅរថយន្តភីកអាប់ Ford Ranger MS-RT ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៥០ ៤១៧ ដុល្លារ ។
Ford Ranger MS-RT ស៊េរីឆ្នាំ ២០២៤ បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ V6 Turbocharged អាចផលិតកម្លាំងបាន ២៤០ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ e-shifter អូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ full-time 4-wheel drive ។ លើសពីនេះ ក្រុមហ៊ុនបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមផងដែរ ។
ភីកអាប់នេះ ទទួលបានរូបរាងហាប់ណែនជាងមុន ជាមួយប៉ាណា និងរន្ធខ្យល់ខាងមុខថ្មីរចនារាងជាសំបុកឃ្មុំ ចង្កៀងមុខប្រភេទ Matrix-LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ, ថាសកង់ស្ព័រទំហំធំ ២១អ៉ីញ ស្រោបដោយសំបកកង់ប្រភេទ Off-Road រួមទាំងកាងការពារមុខ-ក្រោយឌីស្សាញថ្មី ជាមួយនឹងបំពង់ស៊ីមាំង ឈ្នាន់ជើងចំហៀងជាប្រភេទអេឡិចត្រូនិច នងចង្កៀងក្រោយ LED ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់កំសាន្ត touchscreen ទំហំ ១២អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ SYNC 4A រួមទាំងមុខងារ Apple CarPlay និង Android Auto ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងកន្លែងសាកថ្មឥតប្រើខ្សែជាដើម៕