Geely ចេញឡាន MPV EV ថ្មី តម្លៃក្រោម ៣មុឺនដុល្លារ សាកម្តងរត់បាន ៥០០គ.ម ជាង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Aletra ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនូវរថយន្តអគ្គិសនី Aletra L8 ប្រភេទ MPV ជាមួយតម្លៃលក់ចាប់ពី ២៧ ០០០ ដុល្លារ ដល់ ២៩ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេឥណ្ឌូនេសុី។

រថយន្តអគ្គិសនី Aletra L8 មានប្រវែងតួខ្លួនសរុប ៤ ៨១២ ម.ម ទទឹង ១ ៩០៩ ម.ម កម្ពស់ ១ ៦៩៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០៧ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ១៦៣ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ផ្កួបជាមួយជម្រើសអាគុយទំហំ ៥០,៤ និង ៦៤,៧៤ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៤៣១ និង ៥៤០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានបំពាក់ជាមួយប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងប្រើប្រាស់នូវថាសកង់រចនាថ្មីទំហំ ១7អ៊ីញ និងទ្វារដៃប្រភេទ Flush-door handles ។

ខណៈផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៤ អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay បានឥតប្រើខ្សែ និងសម្រាប់បញ្ជាមុខងារសំខាន់ៗ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែទំហំ ៥០វ៉ាត់ ភ្លើងបំភ្លឺចំនួន ៧២ពណ៌ កៅអីចុចចំនួន ៦ចំនុច សម្រាប់ផ្នែកខាងមុខ កាមេរ៉ា ៣៦០ដឺក្រេ ដំបូលកញ្ជក់ panoramic roof មុខងារ blind spot monitoring និងមុខងារជំនួយការបើកបរ ADAS ផ្សេងៗទៀតជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម