លេចឮថា! Mazda BT-50 ស៊េរីឆ្នាំ២០២៥ អាចនឹងទទួលបានម៉ាសុីន Maxforce ២,២ លីត្រ ថ្មី របស់ Isuzu D-Max

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរជាច្រើនទាំងផ្នែកខាងក្នុង-ផ្នែកខាងក្រៅ, បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព គ្រោងនឹងចេញលក់នៅឆ្នាំ ២០២៥ ក្នុងទីផ្សារប្រទេសអូស្រ្តាលី។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់ភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មីមើលទៅហាប់ណែនជាងមុន រួមមានប៉ាណាមុខថ្មីមួយផ្ទាំងធំ រួមទាំងចង្កៀងមុខ-ក្រោយ LED ក៏បានឌីស្សាញថ្មី ព្រមទាំងថាសកង់ស្ព័រ alloy-wheels ថ្មីផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញទទួលបានការអាប់ដេតថ្មីទៅលើកុងទ័របង្ហាញព័ត៌មានថ្មីទំហំ ៧អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ៩អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងរន្ធ USB-C ថ្មី ជាដើម ។ លើសពីនេះទៅទៀត ក៏បានបំពាក់មកជាមួយកាមេរ៉ាស្តេរ៉េអូថ្មី ជំនួយទៅដល់ប្រព័ន្ធសុវត្ថិភាពបានល្អប្រសើរជាងមុន ដែលរួមបញ្ចូលនៅមុខងារថ្មីៗជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា Mazda BT-50 ស៊េរីឆ្នាំ ២០២៥ អាចនឹងទទួលបានម៉ាសុីនម៉ាស៊ូត Maxforce ថ្មី របស់រថយន្ត Isuzu D-Max មានចំណុះ ២,២ លីត្រ ប្រើប្រាស់ turbo ទំហំ ៤សុីឡាំង ដែលអាចផលិតកម្លាំងបានចំនួន ១៦១ សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ រួមផ្សំជាមួយប្រព័ន្ធបច្ចេកវិទ្យា 48-volt mild-hybrid system និងជម្រើសម៉ាសុីន ៣,០ លីត្រ ដដែលផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម