ឡានអគ្គីសនីសុទ្ធរបស់ Zeekr សាកថ្មម្តងជិះបាន ៦២៥គីឡូម៉ែត្រ ដាក់លក់នៅអឺរ៉ុបតម្លៃចាប់ពី ៥មុឺនដុល្លារឡើងទៅ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធ័របស់ក្រុមហ៊ុន Geely បានធ្វើការដាក់លក់ជាផ្លូវការនូវរថយន្ត Zeekr 7X ប្រភេទ SUV អគ្គិសនី ជាមួយតម្លៃលក់ចាប់ពី ៥៥ ៦៦០ ដុល្លារ ដល់ ៧៣ ៥០០ ដុល្លារ ក្នុងទីផ្សារតំបន់អឺរ៉ុប ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Geely SEA 800-volt platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៤១៦ សេះ ផ្គួបជាមួយអាគុយទំហំ ៧៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨០ គីឡូម៉ែត្រ និងអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោងអាចបើកបរបាន ៦១៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦៣៧ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញ ​រថយន្ត​ថ្មី​នេះ​មានការឌីស្សាញបែបស្ព័រដោយមានប៉ាណាមុខបិទជិត ​ចង្កៀងមុខ-ក្រោយ ប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ ដល់ ២០ អ៊ីញ ផងដែរ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនផងដែរ ។

ចំពោះផ្នែកខាងក្នុងវិញត្រូវបានឌីស្សាញឡើងបែប minimalistic ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម