[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសវៀតណាម VinFast បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ VF Minio Green សម្រាប់ប្រើប្រាស់ជាតាក់ស៊ីនៅក្នុងទីក្រុងរបស់ប្រទេសវៀតណាម ខណៈតម្លៃ និងការដាក់ចេញលក់ ក្រុមហ៊ុនមិនទាន់បង្ហាញទេ ។
គួរឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធខ្នាតតូចនេះ ក៏ត្រូវបានគេរំពឹងថា ផលិតឡើងសម្រាប់ជំនួសដល់ការប្រើប្រាស់ម៉ូតូរបស់ប្រជាជនវៀតណាម ដោយភ្ជាប់មកជាមួយកញ្ចប់អាគុយដែលអាចផ្តល់ចម្ងាយបើកបរបាន ១៨០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ០៩០ ម.ម ទទឹង ១ ៤៩៦ ម.ម កំពស់ ១ ៦២៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ០៦៥ ម.ម ។ សម្រាប់រថយន្តមានកៅអីចំនួន ៤ សម្រាប់សមាជិក ៤នាក់រួមទាំងបើកបរ ខណៈបច្ចេកវិទ្យា ក៏ដូចជាគ្រឿងបរិក្ខាដែលមាននៅលើរថយន្ត ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕