[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុនមានគម្រោងដាក់បញ្ចេញរថយន្តម៉ូដែលថ្មីចំនួន ៥ នៅក្នុងឆ្នាំ ២០២៥ និងចំនួន ៥ម៉ូដែលទៀត នៅក្នុងឆ្នាំ ២០២៦ ដោយផ្តល់នៅគ្រប់ទម្រង់ទាំងអស់ ក្នុងការប្រជែងទីផ្សារជាមួយក្រុមហ៊ុនដ៏ទៃទៀត ។
ជាមួយគ្នានេះ លោក Jim Rowan ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Volvo Cars បាននិយាយថា យើងនឹងពង្រីកក្រុមនៃរថយន្តអគ្គិសនីសុទ្ធ EV, Plug-in hybrid និង Mild-hybrid ហើយបន្តផ្តល់ជូននៅផលិតផលលំដាប់ពិភពលោកក្នុងគ្រប់ផ្នែកទាំងអស់ដូចជា SUVs, sedan, wagons ហើយយើងនឹងធ្វើវានៅជាង ៨០ ប្រទេសជុំវិញពិភពលោក។
គួរឲ្យដឹងថា សម្រាប់ឆ្នាំ ២០២៥ Volvo នឹងបញ្ចេញរថយន្តចំនួន ២ ក្នុងចំណោម ៥ ក្នុងនោះ ទីមួយគឺម៉ូដែល Volvo EX30 Cross Country ប្រភេទអគ្គិសនីខ្នាតតូច រួមទាំង Volvo ES90 ប្រភេទ sedan អគ្គិសនីសុទ្ធ ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តប្រទេសស៊ុយអែតនេះ ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនក៏នឹងនាំយករថយន្តប្រភេទ PHEV long-range ថ្មី ទៅកាន់ទីផ្សារប្រទេសចិនផងដែរ ៕