BYD Seal ឈ្នះពានរង្វាន់ ឡានអគ្គិសនី EV តម្លៃក្រោម ៥មុឺនដុល្លារ ល្អជាងគេ

[បរទេស] រថយន្តអគ្គីសនីសុទ្ធរបស់ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិន BYD ម៉ូដែល Seal បានឈ្នះពានរង្វាន់ជា រថយន្តប្រើអគ្គិសនីស EV តម្លៃក្រោម ៥ម៉ឺនដុល្លារ ល្អដាច់គេ ប្រចាំឆ្នាំ ២០២៥ នៅទីផ្សារប្រទេសអូស្រ្តាលី នេះបើយោងតាមគេហទំព៍រ Drive ។

សម្រាប់រថយន្តអគ្គីសនីសុទ្ធ BYD Seal ស៊េរីថ្មីចុងក្រោយ បង្ហាញខ្លួននៅជាលើកដំបូងក្នុងទីផ្សារអូស្រ្តាលី កាលពីដើមឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ៤៦ ៩៩០ ដុល្លារ ដោយលក់បានចំនួនដល់ទៅ ៦ ០០០ គ្រឿង ក្នុងរយៈពេល ១២ខែ ។ លើសពីនេះ ក៏បានក្លាយជារថយន្តប្រភេទ Sedan លក់ដាច់បំផុតលំដាប់ទី ៣ បន្ទាប់ពី Toyota Camry និង Telsa Model 3 ទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Seal បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ ដែលអាចបើកបរបានចម្ងាយ ៤៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ព្រមទាំងទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្ថិភាព ANCAP safety-rating ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម