
[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្តភីកអាប់ BYD Shark 6 ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តភីកអាប់ BYD Shark 6 បានទទួលពិន្ទុទៅលើការ៖
- ការការពារអ្នកដំណើរពេញវ័យចំនួន ៨៥ ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨៦ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៤ ភាគរយ
គួរឲ្យដឹងថា នៅទីផ្សារប្រទេសអូស្ត្រាលី ភីកអាប់នេះ មានតម្លៃលក់ ៥៧ ៩០០ ដុល្លារ ។ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបចំនួនបាន ៤២៨ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៩,៥៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២០នាទី និងអាចបើកបរបានចម្ងាយសរុប ៨៤០ គីឡូម៉ែត្រនៅពេលមានសាំងពេញ ៕
