Ford Ranger Super Duty ឆ្នាំ២០២៦ កំពុងធ្វើតេស្តនៅអឺរ៉ុប ត្រៀមបង្ហាញខ្លួននៅឆ្នាំក្រោយ

រថយន្ត Ford Ranger Super Duty ឆ្នាំ២០២៦ ត្រូវបានគេប្រទះឃើញកំពុងធ្វើតេស្ត ក្នុងអាកាសធាតុត្រជាក់នៅតំបន់អឺរ៉ុបខាងជើង។ ម៉ូដែលនេះគឺជាកំណែទម្រង់ថ្មីរបស់ត្រកូល Ranger ដោយផ្ដោតលើសមត្ថភាពនៃការអូស និងដឹកទំនិញ។ រថយន្ដនេះនឹងត្រូវផលិតនៅក្នុងប្រទេសថៃ ហើយត្រូវចែកចាយបន្ដនៅលើទីផ្សារបរទេស។

Ford Ranger có thêm phiên bản Super Duty, sớm cập bến Đông Nam Á |  Autodaily - Cộng đồng xe Việt Namក្រុមហ៊ុន Ford បានបញ្ជាក់ថារថយន្ដ Ranger Super Duty អាចនឹងមានវត្តមានននៅលើទីផ្សារនៅឆ្នាំក្រោយនេះ។ រថយន្ដនេះរចនាតាមលំនាំត្រកូល Ranger ស្តង់ដារ ប៉ុន្តែត្រូវបានបំពាក់ដោយបំពង់ខ្យល់ ហើយមានការទ្រុងក្រោយរបស់រថយន្ដនេះត្រូវបានច្នៃជាពិសេស ដើម្បីផ្ដោតលើការដឹកធ្ងន់។

2026 Ford Ranger Super Duty Is A Mid-Sized Super Truck | Carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរូបរាងខាងក្រៅយើងអាចមើលឃើញត្រឹមចង្កៀងខាងមុខ ដែលរថយន្ដនេះ បានរក្សានូវលំនាំនៃការរចនាបែបអក្សរ​ C ខណ:ប៉ាណាខាងត្រូវបានបិទជិត ប៉ុន្តែត្រូវបានជឿថានៅតែមានអក្សរ Ford ផុសនៅផ្នែកខាងមុខ។ រថយន្ដមួយនេះបានបំពាក់មកជាមួយថាសកង់ទំហំ ១៨អុីញអបជាមួយសំបកធំដែលផ្ដោតលើការបើកបរគ្រប់ស្ថានភាពផ្លូវ។

​រថយន្ដនេះមានសមត្ថភាពអូសទាញរហូតដល់ទម្ងន់ ៤ ៥០០គីឡូក្រាម។ ក្រុមហ៊ុន Ford ក៏មិនបានបង្ហាញព័ត៌មានអ្វីច្រើនទេ ប៉ុន្តែតាមការប៉ាន់ស្មានរថយន្ដ Ranger Super Duty អាចនឹងដំណើរការជាមួយម៉ាស៊ីន ៣.០ EcoBoost twin-turbo ៦សុីឡាំង អាចផលិតកម្លាំង ៣៩២សេះនិងកម្លាំងបង្វិល៥៨៣ញ៉ូតុនម៉ែត្រ។

ทดสอบวิ่ง FORD Ranger Super Duty ก่อนเปิดตัวปี 2026 ผลิตในไทย -  รถใหม่วันนี้ ข่าวรถยนต์ EV ราคารถยนต์ไฟฟ้า และ สันดาปចំពោះព័ត៌មានបន្ថែមទៀតយើងនឹងអាចដឹងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប៉ុន្តែ Ranger Super Duty ត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញទីផ្សារអន្តរជាតិរបស់ Ford ហើយនឹងត្រូវផលិតនៅប្រទេសថៃ។ រថយន្ដនេះវានឹងត្រូវដាក់លក់នៅក្នុងទីផ្សារជុំវិញពិភពលោក ប៉ុន្តែតាមការរំពឹងទុក Ford Ranger Super Duty សម្លឹងឃើញទីផ្សារធំនៅតំបន់អាស៊ី, អាហ្វ្រិក, អូស្ត្រាលី និងនូវែលសេឡង់៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម